សេដ្ឋកិច្ច
តាមរយៈផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (ភីព) ប្រទេសបារាំងគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៦ នៅលើពីភពលោក ។ ភាពខា្លំងរបស់ប្រទេសនេះរួមមាន ៖ ការដឹកជញ្ជូន ទូរគមនាគមន៍ ឧស្សាហកម្មកែឆ្នៃ អាហារ ផលិតផលឱសថកម្ម រួម ទាំងផ្នែកធនាគារ ធានារាប់រង ទេសចរណ៍ និងអ្វីដែលពុំអាចបំភ្លេចបានគឺ ផលិតផលប្រណិតជាប្រពៃណី (ផលិតផលធ្វើពី ស្បែក ខោអាវដែលកាត់ស្រាប់់ ទឹកអប់ គ្រឿងស្រវឹង…)។
ប្រទសបារាំងគឺជាប្រទេសនាំចេញផលិតផលទី ៥ (ជាពិសេសផលិតផលបរិក្ខា) នៅលើពិភពលោក លំដាប់ទី ៤ លើផ្នែក ទាក់ទងនឹងសេវាកម្ម និងជាប្រទេសទី ៣ ដែលនាំមុខគេលើវិស័យកសិកម្ម (ជាពិសេសលើគ្រាប់ធញ្ញជាតិ និង ការកែឆ្នៃ ម្ហូបអាហារ)។ ប្រទេសបារាំងនៅតែជាប្រទេសទីមួយដែលនាំ មុខគេលើការផលិត និង ការនាំចេញផលិតផលកសិកម្មនៅទ្វីបអ៊ឺរ៉ុប។ ម្យ៉ាងវិញទៀត ប្រទេសបារាំងសម្រេចបាន ៦៦5 លើការផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយនឹងដៃគូររបស់ខ្លួន នៅក្នុងសហភាពអ៊ឺរ៉ុប (៥០5 ជាមួយប្រទេសដែលប្រើប្រាស់លុយអ៊ឺរ៉ូ)។
source : www DOT ambafrance-kh DOT org/%E1%9E%9F%E1%9F%81%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85,713