Elef Vakalis-Phay
Διερμηνέας
Interpreter
Interprète
Dolmetscher

Email: office@elef.net

Office: +33 1.48.58.98.85

GSM: +33 6.89.87.27.53

elef-vakalis-interpreter

សូមស្វាគមន៍មកកាន់គេហទំព័រផ្លូវការរបស់អ្នកបកប្រែភាសារ អេលិហ្វ វ៉ាកាលីស ផេ

សូមគោរព ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាទីមេត្រី

នៅក្នុងពិភពលោកដែលទំនាក់ទំនងកាន់តែមានភាពស្មុគស្មាញ និងចាំបាច់ រនាំងភាសារត្រូវតែដកចេញដើម្បីផ្ដល់ជូននូវប្រសិទ្ធភាព និងភាពរលូន។
នេះគឺជាមូលដ្ឋានដ៏សំខាន់នៃអាជីពរបស់ខ្ញុំជាអ្នកបកប្រែភាសារចាប់តាំងពីឆ្នាំ១៩៨៩។

ខ្ញុំបានបំពេញកិច្ចការជាច្រើនជាអ្នកបកប្រែ (បកប្រែប្រដេញ និងបកប្រែបណ្ដាក់) ជាមួយអង្គការអន្ដរជាតិផ្សេងៗ និងសាជីវកម្ម ពហុជាតិជាច្រើនទៀតផង។

 

ខ្ញុំមានជំនាញបកប្រែភាសារ អាល្លឺម៉ង់ ហ្គ្រិក បារាំង និងអង់គ្លេស។

 

ខ្ញុំក៏ផ្ដល់សេវាបកប្រែសំណេរដែលមានគុណភាពខ្ពស់ជាភាសារក្រិក និង/ឬ ជាភាសារខ្មែរ ដោយពឹងផ្អែកលើបណ្ដាញដៃគូជំនាញជាច្រើន។

ប្រសិនបើលោកអ្នកត្រូវការភាសារដទៃ ឬឧបករណ៍សម្រាប់រៀបចំសន្និសីទសម្រាប់ពីធីណាមួយរបស់លោកអ្នកនាពេលខាងមុខ សូមទាក់ទងយើងខ្ញុំ ហើយយើងខ្ញុំនឹងជួយបង្កើតក្រុមការងារមួយដ៏ល្អជូនលោកអ្នក។

 

ខ្ញុំអាចធ្វើដំណើរបានភ្លាមទៅកាន់ទីកន្លែងណាមួយនៅអ៊ីរ៉ុប ឬពិភពលោក។ ជួនកាល ខ្ញុំធ្វើដំណើរដើម្បីបំពេញកិច្ចការរហូតដល់ រយៈពេល៤សប្ដាហ៍ ក្នុងប្រទេសអូស្ដ្រាលី បែលហ្សិក អាល្លឺម៉ង់ ក្រិក អ៊ីតាលី

ន័រវេ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ព័រទុយហ្គាល់ ប៉ូឡូញ ស៊ុយអែត និងបារាំង។

ទោះបីលោកអ្នកប្រឈមនឹងការលំបាកផ្នែកភាសារអ្វីក៏ដោយ សូមមេត្ដាកុំស្ទាក់ស្ទើរក្នុងការទាក់ទងយើងខ្ញុំ យើងខ្ញុំធានាថានឹងស្វែង រកដំណោះស្រាយដ៏ត្រឹមត្រូវបំផុត យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

ខ្ញុំបាទរំពឹងថានឹងបានធ្វើការជាមួយលោកអ្នកក្នុងពេលឆាប់ៗខាងមុខនេះ។   

អេលិហ្វ វ៉ាកាលីស ផេ

សម្រាប់ការស្នើ សូមមេត្ដាផ្ញើរទៅកាន់អ៊ីម៉េល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ជាវ

inttranews-logo-rss

Would you like to receive the latest news about the language industry?

ជាវប្រចាំ

Go to top