បទឧទ្ទេសនាម

សូមគោរព ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាទីមេត្រី

ការយល់ដឹង និងទំនាក់ទំនងអន្ដរវប្បធម៌គឺជាកត្ដាចាំបាច់សម្រាប់ការផ្លាស់ប្ដូរគំនិតយោបល់ និងការធ្វើឱ្យមានវឌ្ឍនភាពក្នុងពិភព លោកនាពេលបច្ចុប្បន្ន។ ដោយមានការតាំងចិត្ដក្នុងការសម្រួលកិច្ចសហការអន្ដរជាតិនានា ខ្ញុំបាននិងកំពុងបំពេញការងារជាអ្នកបក ប្រែភាសារក្រៅម៉ោងជាភាសារក្រិក អាល្លឺម៉ង់ បារាំងនិងអង់គ្លេសចាប់តាំងពីឆ្នាំ១៩៨៩តរៀងមក។ ដើម្បីពង្រឹងជំនាញ របស់ខ្ញុំ បានទៅរស់នៅ ក្រុងនូរឹមបឺក ក្រុងអាតែន និងក្រុងញូវយ៉ក។ បច្ចុប្បន្ន ខ្ញុំរស់នៅទីក្រុងប៉ារីស និងធ្វើការនៅទូទាំងអីរ៉ុប។

តើលោកអ្នកកំពុងរៀបចំផែនការសម្រាប់សន្និសីទ ការផ្ដល់សក្ខីកម្ម មជ្ឈត្ដវិនិច្ឆ័យ ការចរចារ ក្រុមពិភាក្សា ការតាំងពិព័ណ៌ ពាណិជ្ជកម្ម ឬព្រឹត្ដិការណ៍អន្ដរជាតិឬ? ប្រសិនបើលោកអ្នកកំពុងរៀបចំព្រឹត្ដិការណ៍ណាមួយមែន លោកអ្នកប្រហែលជាត្រូវការ សេវាកម្ម បកប្រែភាសារហើយខ្ញុំអាចជួយធ្វើឱ្យប្រាកដថាលោកអ្នកទទួលបានសេវាកម្មដ៏ត្រឹមត្រូវពិតប្រាកដ។

អតិថិជនមួយចំនួន ដែលខ្ញុំបានធ្វើការជាមួយ រួមមាន ៖ សវនករ ក្រុមប្រឹក្សាការងារអីរ៉ុប មេធាវី ស្មាក្ដី គណនេយ្យករ សហជីព និង អង្គការដទៃផ្សេងទៀតមកពីប្រទេសអូស្ដ្រាលី ស៊ីព្រូស បារាំង ឥណ្ឌា អៀឡង់ នូវែលសេឡង់ អាហ្វ្រិកខាងត្បូង សិង្ហបូរី ចក្រភព អង់គ្លេស សហរដ្ឋអាមេរិក ។ល។

ដោយការកសាងបណ្ដាញវិជ្ជាជីវបកប្រែភាសារ ខ្ញុំមានឧត្ដមភាពប្រកួតប្រជែងក្នុងការបកប្រែភាសារបារាំង អាល្លឺម៉ង់ អង់គ្លេស និង ក្រិក។

សម្រាប់ការបកប្រែសំណេរ ខ្ញុំផ្ដល់ជូននូវសេវាកម្មបកប្រែពីភាសារអង់គ្លេសទៅភាសារក្រិក និង អង់គ្លេសទៅភាសារខ្មែរ និង ពីភាសារខ្មែរទៅភាសារអង់គ្លេស និងទៅភាសារបារាំង ដោយពឹកផ្អែកលើបណ្ដាញដៃគូជំនាញ។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុននានា សូមអានទំព័រ

ចូលទស្សនាគេហទំព័ររបស់ខ្ញុំ ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុតអំពីឧស្សាហកម្មភាសារតាមរយៈព្រឹត្ដិប័ត្រ Inttranews។

សូមស្វាគមន៍ចំពោះយោបល់ និងសំនួររបស់លោកអ្នក។ សូមមេត្ដាសរសេរមកកាន់ខ្ញុំ

សង្ឃឹមថានឹងបានទទួលដំណឹងពីលោកអ្នកក្នុងពេលឆាប់ៗ។

អេលិហ្វ វ៉ាកាលីស ផេ